Vietcombank National Rowing and Canoeing Championship - 2016 នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2016 នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រណាំងទូក Hai Phong
Detailsលិបបាល់ទាត់វិសាខា បានប្រកាសដកខ្លួនចេញពីការប្រកួតសេសសល់ នៅក្នុងរដូវកាល ២០២៣-២៤ ទាំងនៅក្នុងពានរង្វាន់លីគលីគកំពូល ខេមបូឌាន ព្រីមៀរលីគ (Cambodian Premier League) និងពានរង្វាន់សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧។
Detailsវិសាខា មានកីឡាករ ៣រូបប៉ុណ្ណោះចូលរួមក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួត FIFA Series នៅអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០២៤ ។ នេះជាចំនួនតិចជាងរាល់លើក ដែលមានចន្លោះពី៥នាក់ឡើងទៅ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យល់ឃើញថា នេះជាការខាតបង់ធំបំផុតសម្រាប់ធនធានកីឡាករជម្រើសជាតិ ប្រសិនវិសាខា មិនចូលរួមប្រកួតលីគ និងពានសម្ដេច។
Detailsលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជឿជាក់ភាគីចិន នឹងផ្តល់អាហារូបករណ៍ដល់កីឡាករកីឡាការិនីកម្ពុជា បន្តទៅហ្វឹកហាត់នៅប្រទេសចិន ជាលើកទី២ ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃ និងបន្តបន្ទាប់ទៀត រួមទាំងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
Detailsសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញអនុស្សរណៈទទួលស្គាល់ជាផ្លូវការថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសមាជិកកម្រិត A-License ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្ថិតក្នុងចំណោម ២១ ប្រទេសដែលជាសមាជិក នៃអនុសញ្ញាការបណ្ដុះបណ្ដាលគ្រូបង្វឹក AFC (AFC Coaching Convention) ។
Detailsព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ៣-១ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចហ៊ុនសែន Hun Sen Cup នៅថ្ងៃទី៦ ខែមីនា។ លោក Pep Munoz គ្រូបង្វឹកស្វាយរៀង មិនពេញចិត្តនឹងការប្រកួតនេះទេ ដោយបង្ហាញក្តីបារម្ភពីកីឡាករ ដោយសារគុណភាពស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
Detailsខ្សែការពារណាហ្គាវើលដ៍ ហួត វ៉ាន់ណេត ទទួលបានកាតក្រហម នៅនាទី៧០ ក្នុងជំនួបដែលណាហ្គាវើលដ៍ ចាញ់ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល ២-០ នៃការប្រកួត Cambodian Premier League កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA KMH Park។
Detailsវិសាខា អស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា (CPL) រដូវកាល ២០២៣-២៤ ក្រោយចាញ់ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ៣-១ ក្នុងជំនួបសប្តាហ៍ទី២៣ ជុំទី៣ នៅថ្ងៃទី៣ ខែមីនា។
Details